បទ: មានអ្នកថែឬនៅ? លួចចាប់អារម្មណ៏តាំងពីថ្ងៃជួបបងដំបូង ឃេីញស្នាមញញឹមហាក់ដូចឆក់ចង្វាក់បេះដូង កេីតមានគំនិត ថាចូលចិត្តចង់សាសង តែខ្លាច.. ចេះតែចង់ដឹងថាព្រលឹងបងនៅទំនេរ រឺក៏ពេលនេះបងកំពុងតែមានរូបគេ ចិត្តអន្ទះអន្ទែង លួចអណ្តូងអណ្តែតម្នាក់ឯង មានគេប្រាប់ថា បងបានបែកពីសង្សារ គេធ្វេីបាបចិត្តជីវ៉ា យូរខែឆ្នាំហេីយណា ហេីយពេលនេះបងកំពុងតែឯកា បារម្ភ អាណិត តែនៅតែមិនច្បាស់ក្នុងចិត្ត ទាំងនោះអាចជាពាក្យប្រឌិតនៅតែចង់ដឹងការពិត បានរឺទេបេីសិនជាសួរបងថា.... តេីបងមានអ្នកថែរឺនៅ មានអ្នកស្អំបេះដូងរឺនៅ លឺថាគេធ្វេីបាបចិត្តពៅ ចែកផ្លូវគ្នាយូរហីយមែនទេ? អូនអាចមិនមែនជាមនុស្សដំបូង ដែលចង់មេីលថែបេះដូងមាសមេ តែអូនក៏មានប្រវត្តិឈឺចាប់ដែរ តេីអាចទេ បេីយេីងមេីលថែគ្នា...